ព្រះត្រៃបិដក ភាគ ៩១

ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នោះ នឹង​មិនកើត​ឡើង​ទេ តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ ក៏​នឹង​មិនកើត​ឡើង​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​មិនកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។ អើ។
 [១៤២] ពួក​កុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​កុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [១៤៣] ពួក​កុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ នឹង​កើតឡើង។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​កុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
 [១៤៤] ពួក​អកុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ នឹង​កើតឡើង។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637826945150579928
ទៅកាន់ទំព័រ៖