ព្រះត្រៃបិដក ភាគ ៩១

ម្យ៉ាងទៀត ពួក​អព្យាកតធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
 [១៤៥] ពួក​កុសលធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ តែ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ ទាំង​ពួក​កុសលធម៌ ក៏​នឹង​មិនកើត​ឡើង​ដែរ។
 [១៤៦] ពួក​កុសលធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637826945389017218
ទៅកាន់ទំព័រ៖