ព្រះត្រៃបិដក ភាគ ៩១

ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​មិនកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [១៤៧] ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា និង​របស់​ពួក​អសញ្ញ​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ តែ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​សត្វ អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​មិនកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [១៤៨] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ​ឬ។ អើ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637826945609071689
ទៅកាន់ទំព័រ៖