ព្រះត្រៃបិដក ភាគ ៩១
ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកសត្វនោះ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ក៏កើតឡើងដែរ។
[១៤៩] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ធ្លាប់កើតឡើងហើយ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ក៏កើតឡើងដែរ។
[១៥០] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយឬ។ អើ។
ID: 637826945850946745
ទៅកាន់ទំព័រ៖