ព្រះត្រៃបិដក ភាគ ៩១

ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ ធ្លាប់​កើតឡើង​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​អកុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ទាំង​ពួក​អកុសលធម៌ ក៏​កើតឡើង​ដែរ។
 [១៥១] ពួក​កុសលធម៌ កើតឡើង ក្នុង​ទីណា។បេ។
 [១៥២] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ក្នុង​ទីនោះ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ទាំង​ពួក​កុសលធម៌ ក៏​កើតឡើង​ដែរ។
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637826946080348933
ទៅកាន់ទំព័រ៖