ព្រះត្រៃបិដក ភាគ ៩១

 [១៥៣] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​ទាំងអស់​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​កុសល​ទាំងឡាយ ទាំង​ពួក​កុសលធម៌ ក៏​កើតឡើង​ដែរ។
 [១៥៤] ពួក​អកុសលធម៌ របស់​បុគ្គល​ណា កើតឡើង ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ក្នុង​ទីនោះ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​អសញ្ញ​សត្វ​ទាំងអស់​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​សត្វ​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637826946392223958
ទៅកាន់ទំព័រ៖