ព្រះត្រៃបិដក ភាគ ៩១
នៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
[១៥៥] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
[១៥៦] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
[១៥៧] ពួកអកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងឬ។ មិនមានទេ។
[១៥៨] ពួកកុសលធម៌ មិនកើតឡើង ក្នុងទីណា។បេ។
[១៥៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។
ID: 637826946707079116
ទៅកាន់ទំព័រ៖