ព្រះត្រៃបិដក ភាគ ៩១

ចិត្ត​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ ឈ្មោះថា នឹង​មិនកើត​ឡើង ឬក៏​ចិត្ត​ណា នឹង​មិនកើត​ឡើង ចិត្ត​នោះ ឈ្មោះថា រមែង​មិនកើត​ឡើង។ ចិត្ត​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា​នឹង​កើតឡើង ឬក៏​ចិត្ត​ណា នឹង​កើតឡើង ចិត្ត​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ។ ចិត្ត​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា នឹង​មិនកើត​ឡើង ឬក៏​ចិត្ត​ណា នឹង​មិនកើត​ឡើង ចិត្ត​នោះ ឈ្មោះថា មិនធ្លាប់​កើតឡើង​ហើយ។
[១៩] ចិត្ត​ណា រមែង​រលត់ ចិត្ត​នោះ ឈ្មោះថា ធ្លាប់​រលត់​ហើយ ឬក៏​ចិត្ត​ណា ធ្លាប់​រលត់​ហើយ ចិត្ត​នោះ ឈ្មោះថា រមែង​រលត់។ ចិត្ត​ណា រមែង​មិន​រលត់ ចិត្ត​នោះ ឈ្មោះថា មិនធ្លាប់​រលត់​ហើយ ឬក៏​ចិត្ត​ណា មិនធ្លាប់​រលត់​ហើយ ចិត្ត​នោះ ឈ្មោះថា រមែង​មិន​រលត់។ ចិត្ត​ណា រមែង​រលត់ ចិត្ត​នោះ ឈ្មោះថា នឹង​រលត់ ឬក៏​ចិត្ត​ណា នឹង​រលត់ ចិត្ត​នោះ ឈ្មោះថា រមែង​រលត់។ ចិត្ត​ណា រមែង​មិន​រលត់ ចិត្ត​នោះ ឈ្មោះថា នឹង​មិន​រលត់ ឬក៏​ចិត្ត​ណា នឹង​មិន​រលត់ ចិត្ត​នោះ ឈ្មោះថា រមែង​មិន​រលត់។ ចិត្ត​ណា ធ្លាប់​រលត់​ហើយ ចិត្ត​នោះ ឈ្មោះថា នឹង​រលត់ ឬក៏​ចិត្ត​ណា នឹង​រលត់ ចិត្ត​នោះ ឈ្មោះថា ធ្លាប់​រលត់​ហើយ។ ចិត្ត​ណា មិនធ្លាប់​រលត់​ហើយ ចិត្ត​នោះ ឈ្មោះថា នឹង​មិន​រលត់ ឬក៏​ចិត្ត​ណា នឹង​មិន​រលត់ ចិត្ត​នោះ ឈ្មោះថា មិនធ្លាប់​រលត់​ហើយ។
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637826927710596929
ទៅកាន់ទំព័រ៖