ព្រះត្រៃបិដក ភាគ ៩១
ពួកកុសលធម៌ របស់ពួកសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន កាលបើចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនកើតឡើង ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
[១៦០] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកកុសលធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ មិនកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្តដែលបា្រសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកសត្វនោះ កាលចូលទៅកាន់សុទ្ធាវាស មិនកើតឡើងក្នុងទីនោះទេ ទាំងពួកអព្យាកតធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើង ក្នុងទីនោះឬ។ អើ។
ID: 637826946955047777
ទៅកាន់ទំព័រ៖