ព្រះត្រៃបិដក ភាគ ៩១
ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៦៣] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៦៤] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងឬ។ អើ។
ID: 637826947412559637
ទៅកាន់ទំព័រ៖