ព្រះត្រៃបិដក ភាគ ៩១

ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​កើតឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ នឹង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិនកើត​ឡើង​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ទាំង​ពួក​អកុសលធម៌ ក៏​កើតឡើង​ដែរ។
 [១៦៥] ពួក​កុសលធម៌ កើតឡើង​ក្នុង​ទីណា។បេ។
 [១៦៦] ពួក​កុសលធម៌ របស់​បុគ្គល​ណា កើតឡើង​ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ កើតឡើង​ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ទើប​កើតឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្រៅពី​នេះ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​កើតឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​កើតឡើង ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ កើតឡើង​ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637826947642090890
ទៅកាន់ទំព័រ៖