ព្រះត្រៃបិដក ភាគ ៩១
ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើងក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ នឹងកើតឡើងក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៦៧] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ទាំងពួកកុសលធម៌ ក៏កើតឡើងដែរ។
[១៦៨] ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើង ក្នុងទីនោះឬ។
ID: 637826947868340910
ទៅកាន់ទំព័រ៖