ព្រះត្រៃបិដក ភាគ ៩១
ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ មិនកើតឡើង ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ នឹងកើតឡើង ក្នុងទីនោះ ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ទាំងពួកអកុសលធម៌ ក៏កើតឡើងដែរ។
[១៦៩] ពួកកុសលធម៌ របស់បុគ្គលណា មិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងដែរឬ។ ពួកកុសលធម៌ របស់ពួកជនទាំងអស់នោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ មិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងភង្គក្ខណៈនៃចិត្ត តែពួកអកុសលធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកព្រះអរហន្ត ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ មិនកើតឡើង ក្នុងភង្គក្ខណៈនៃចិត្តនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនកើតឡើងទេឬ។
ID: 637826948067591781
ទៅកាន់ទំព័រ៖