ព្រះត្រៃបិដក ភាគ ៩១

ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ មិនកើត​ឡើង​ទេ ទាំង​ពួក​អព្យាកតធម៌ ក៏​នឹង​មិនកើត​ឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ទេ​ឬ។ អើ។
 [១៧២] ពួក​កុសលធម៌ មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [១៧៣] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិនកើត​ឡើង ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា និង​របស់​ពួក​អសញ្ញ​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​មិនកើត​ឡើង​ដែរ។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637826948520116634
ទៅកាន់ទំព័រ៖