ព្រះត្រៃបិដក ភាគ ៩១

ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​នោះ កាល​មិនកើត​ឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ។
បុគ្គល​ធម្ម​វា​រុទ្ទេស
 [២៩] ចិត្ត​ណា របស់​បុគ្គល​ណា រមែង​កើតឡើង រមែង​មិន​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា នឹង​រលត់ នឹង​មិនកើត​ឡើង ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា នឹង​រលត់ នឹង​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​កើតឡើង រមែង​មិន​រលត់។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង រមែង​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា នឹង​មិន​រលត់ នឹង​កើតឡើង ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា នឹង​មិន​រលត់ នឹង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​មិនកើត​ឡើង រមែង​រលត់។
 [៣០] ចិត្ត​ណា របស់​បុគ្គល​ណា រមែង​កើតឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា កើតឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​កើតឡើង។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​កើតឡើង។ ចិត្ត​ណា របស់​បុគ្គល​ណា រមែង​មិនកើត​ឡើង ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ឬក៏​ចិត្ត​ណា របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ ឈ្មោះថា រមែង​មិនកើត​ឡើង។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637826928690318734
ទៅកាន់ទំព័រ៖