ព្រះត្រៃបិដក ភាគ ៩១

នឹង​រលត់។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា នឹង​មិន​រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កើតឡើង​ហើយ។

ចប់ ឧប្បាទ​និរោធ​វារៈ។
ចប់ បវត្តិ​វារៈ។


ភាវនា​វារៈ


 [៣៧៨] បុគ្គល​ណា ចម្រើន​នូវ​កុសលធម៌ បុគ្គល​នោះ ឈ្មោះថា លះបង់​នូវ​អកុសលធម៌​ឬ។ អើ។ ម្យ៉ាងទៀត បុគ្គល​ណា លះបង់​នូវ​អកុសលធម៌ បុគ្គល​នោះ ឈ្មោះថា ចម្រើន​នូវ​កុសលធម៌​ឬ។ អើ។ បុគ្គល​ណា មិន​ចម្រើន​នូវ​កុសលធម៌ បុគ្គល​នោះ ឈ្មោះថា មិន​លះបង់​នូវ​អកុសលធម៌​ឬ។ អើ។ ម្យ៉ាងទៀត បុគ្គល​ណា មិន​លះបង់​នូវ​អកុសលធម៌ បុគ្គល​នោះ ឈ្មោះថា មិន​ចម្រើន​នូវ​កុសលធម៌​ឬ។ អើ។បេ។

ចប់ ភាវនា​វារៈ។
ចប់ ធម្ម​យម​កៈ។

ថយ | ទំព័រទី ១៨៨
ID: 637826986920831617
ទៅកាន់ទំព័រ៖