ព្រះត្រៃបិដក ភាគ ៩១
នូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ របស់បុគ្គលនោះ កាលរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តណា របស់បុគ្គលណា កាលរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ របស់បុគ្គលនោះ កាលកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ។ ចិត្តណា របស់បុគ្គលណា កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ របស់បុគ្គលនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តណា របស់បុគ្គលណា កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ របស់បុគ្គលនោះ កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ។
មិស្សកវារុទ្ទស
[៤៣] ចិត្តប្រកបដោយរាគៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រាសចាករាគៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រកបដោយទោសៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រាសចាកទោសៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រកបដោយមោហៈ របស់បុគ្គលណា រមែងកើតឡើង ចិត្តប្រាសចាកមោហៈ របស់បុគ្គលណា
ID: 637826930264571283
ទៅកាន់ទំព័រ៖