ព្រះត្រៃបិដក ភាគ ៩១

ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ កន្លង​នូវ​ឧប្បាទ​ក្ខ​ណៈ មិន​កន្លង​នូវ​ភង្គ​ក្ខ​ណៈ​ទេ ចិត្តជា​អតីត ទើប​ជា​ចិត្ត​កន្លង​នូវ​ឧប្បាទ​ក្ខ​ណៈ​ផង កន្លង​នូវ​ភង្គ​ក្ខ​ណៈ​ផង។ ម្យ៉ាងទៀត ចិត្ត​ណា កាល​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​នោះ កាល​នឹង​កើតឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ​ឬ។ ចិត្ត​កន្លង​ហើយ។ ចិត្ត​ណា កាល​មិនកើត​ឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​នោះ កាល​មិន​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ​ឬ។ ចំណែកខាង​ចិត្ត ក្នុង​ឧប្បាទ​ក្ខ​ណៈ មិនទាន់​មកដល់​ទេ។ ម្យ៉ាងទៀត ចិត្ត​ណា កាល​មិន​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​នោះ កាល​មិនកើត​ឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ​ឬ។ ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ មិន​កន្លង​នូវ​ភង្គ​ក្ខ​ណៈ​ទេ តែ​មិន​កន្លង​នូវ​ឧប្បាទ​ក្ខ​ណៈ ក៏​មិនមែន ចំណែកខាង​ចិត្តជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ ទើប​ជា​ចិត្ត​មិន​កន្លង​នូវ​ភង្គ​ក្ខ​ណៈ​ផង មិន​កន្លង​នូវ​ឧប្បាទ​ក្ខ​ណៈ​ផង។
បុគ្គល​ធម្ម​វារ​និទ្ទេស
 [៧២] ចិត្ត​ណា របស់​បុគ្គល​ណា រមែង​កើតឡើង រមែង​មិន​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ នឹង​រលត់ នឹង​មិនកើត​ឡើង​ឬ។ អើ។
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637826935471334719
ទៅកាន់ទំព័រ៖