ព្រះត្រៃបិដក ភាគ ៩១

មិនមែនទេ។ ចិត្ត​ណា របស់​បុគ្គល​ណា មិនធ្លាប់​រលត់​ហើយ ចិត្ត​នោះ របស់​បុគ្គល​នោះ នឹង​មិន​រលត់​ទេ​ឬ។ ចិត្តជា​អនាគត ក្នុង​ឧប្បាទ​ក្ខ​ណៈ មិនធ្លាប់​រលត់​ហើយ តែ​ចិត្ត​នោះ របស់​បុគ្គល​នោះ នឹង​មិន​រលត់ ក៏​មិនមែន ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ មិនធ្លាប់​រលត់​ហើយ​ផង នឹង​មិន​រលត់​ផង។ ម្យ៉ាងទៀត ចិត្ត​ណា របស់​បុគ្គល​ណា នឹង​មិន​រលត់ ចិត្ត​នោះ របស់​បុគ្គល​នោះ មិនធ្លាប់​រលត់​ហើយ​ទេ​ឬ។ ចិត្តជា​អតីត នឹង​មិន​រលត់​ទេ តែ​ចិត្ត​នោះ របស់​បុគ្គល​នោះ មិនធ្លាប់​រលត់​ហើយ ក៏​មិនមែន ចិត្ត​ក្នុង​ភង្គ​ក្ខ​ណៈ នឹង​មិន​រលត់​ផង មិនធ្លាប់​រលត់​ហើយ​ផង។
មិស្ស​កវារ​និទ្ទេស
 [៧៧] យស្ស​ចិត្ត​កន័យ (ន័យ​ដែល​និយាយ​អំពី​ចិត្ត របស់​បុគ្គល​ណា) គឺ​លោក​សំដែង​ហើយ តាម​ភាព​របស់​ខ្លួន យំ​ចិត្ត​កន័យ (ន័យ​ដែល​និយាយ​អំពី​ចិត្ត​ណា) ក្ដី យស្ស​យំ​ចិត្ត​កន័យ (ន័យ​និយាយ​អំពី​ចិត្ត​របស់​បុគ្គល​ណា និង​ចិត្ត​ណា) ក្តី គឺ​លោក​សំដែង​ហើយ ដោយ​សេចក្តី​តែមួយ។ ចិត្ត​ប្រកបដោយ​រាគៈ​របស់​បុគ្គល​ណា។បេ។ ពួក​ធម៌​ជាកុសល ពួក​ធម៌​ជាអកុសល ពួក​ធម៌​ជា​អព្យាក្រឹត ពួក​ធម៌​ដែល​ប្រកបដោយ​សុខវេទនា ពួក​ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា ពួក​ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា។បេ។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637826936810431353
ទៅកាន់ទំព័រ៖