ព្រះត្រៃបិដក ភាគ ៩១

ធម្ម​យម​កៈ
បណ្ណ​ត្តិ​វារៈ
ឧទ្ទេស​វារៈ


 [៧៨] ពួក​កុសល ឈ្មោះថា កុសលធម៌ ពួក​កុសលធម៌ ឈ្មោះថា​កុសល។ ពួក​អកុសល ឈ្មោះថា អកុសលធម៌ ពួក​អកុសលធម៌ ឈ្មោះថា​អកុសល។ ពួក​អព្យាកតៈ ឈ្មោះថា​អព្យាកតធម៌ ពួក​អព្យាកតធម៌ ឈ្មោះថា អព្យាកតៈ។
 [៧៩] មិនមែន​កុសល ឈ្មោះថា មិនមែន​កុសលធម៌ មិនមែន​កុសលធម៌ ឈ្មោះថា មិនមែន​កុសល។ មិនមែន​អកុសល ឈ្មោះថា មិនមែន​អកុសលធម៌ មិនមែន​អកុសលធម៌ ឈ្មោះថា មិនមែន​អកុសល។ មិនមែន​អព្យាកតៈ ឈ្មោះថា មិនមែន​អព្យាកតធម៌ មិនមែន​អព្យាកតធម៌ ឈ្មោះថា មិនមែន​អព្យាកតៈ។
 [៨០] ពួក​កុសល ឈ្មោះថា​កុសលធម៌ ពួក​ធម៌ ឈ្មោះថា អកុសលធម៌។ ពួក​កុសល ឈ្មោះថា​កុសលធម៌ ពួក​ធម៌ ឈ្មោះថា​អព្យាកតធម៌។ ពួក​អកុសល ឈ្មោះថា អកុសលធម៌ ពួក​ធម៌ ឈ្មោះថា​កុសលធម៌។ ពួក​អកុសល ឈ្មោះថា​អកុសលធម៌ ពួក​ធម៌ ឈ្មោះថា​អព្យាកតធម៌។ ពួក​អព្យាកតៈ ឈ្មោះថា អព្យាកតធម៌ ពួក​ធម៌ ឈ្មោះថា​កុសលធម៌។ ពួក​អព្យាកតៈ ឈ្មោះថា​អព្យាកតធម៌ ពួក​ធម៌ ឈ្មោះថា អកុសលធម៌។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637826937278108573
ទៅកាន់ទំព័រ៖