ព្រះត្រៃបិដក ភាគ ៩១

ពួក​ធម៌ ឈ្មោះថា​កុសល។ ពួក​អកុសល ឈ្មោះថា​ធម៌ ពួក​ធម៌ ឈ្មោះថា​អព្យាកតៈ។ ពួក​អព្យាកតៈ ឈ្មោះថា​ធម៌ ពួក​ធម៌ ឈ្មោះថា​កុសល។ ពួក​អព្យាកតៈ ឈ្មោះថា​ធម៌ ពួក​ធម៌ ឈ្មោះថា​អកុសល។
 [៨៥] មិនមែន​កុសល ឈ្មោះថា​មិនមែន​ធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​អកុសល។ មិនមែន​កុសល ឈ្មោះថា​មិនមែន​ធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​អព្យាកតៈ។ មិនមែន​អកុសល ឈ្មោះថា​មិនមែន​ធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​កុសល។ មិនមែន​អកុសល ឈ្មោះថា​មិនមែន​ធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​អព្យាកតៈ។ មិនមែន​អព្យាកតៈ ឈ្មោះថា​មិនមែន​ធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​កុសល។ មិនមែន​អព្យាកតៈ ឈ្មោះថា​មិនមែន​ធម៌ មិនមែន​ធម៌ ឈ្មោះថា​មិនមែន​អកុសល។

ចប់ ឧទ្ទេស​វារៈ។


និទ្ទេសវារៈ


 [៨៦] សួ​រៈ ពួក​កុសល ឈ្មោះថា​កុសលធម៌​ឬ។ ឆ្លើយៈ អើ។ ពួក​កុសលធម៌ ឈ្មោះថា​កុសល​ឬ។ អើ។ ពួក​អកុសល ឈ្មោះថា​អកុសលធម៌​ឬ។ អើ។ ពួក​អកុសលធម៌ ឈ្មោះថា​អកុសល​ឬ។ អើ។ ពួក​អព្យាកតៈ ឈ្មោះថា​អព្យាកតធម៌​ឬ។ អើ។ ពួក​អព្យាកតធម៌ ឈ្មោះថា​អព្យាកតៈ​ឬ។ អើ។
 [៨៧] មិនមែន​កុសល ឈ្មោះថា​មិនមែន​កុសលធម៌​ឬ។ អើ។ មិនមែន​កុសលធម៌ ឈ្មោះថា​មិនមែន​កុសល​ឬ។ អើ។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637826937907026092
ទៅកាន់ទំព័រ៖