ព្រះត្រៃបិដក ភាគ ៩១
[៩០] ពួកកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថាកុសលធម៌ឬ។ ពួកកុសលធម៌ ឈ្មោះថាធម៌ផង កុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនកុសលធម៌ទេ។ ពួកអកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អកុសលធម៌ឬ។ ពួកអកុសលធម៌ ឈ្មោះថាធម៌ផង អកុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអកុសលធម៌ទេ។ ពួកអព្យាកតៈ ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អព្យាកតធម៌ឬ។ ពួកអព្យាកតធម៌ ឈ្មោះថាធម៌ផង អព្យាកតធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនអព្យាកតធម៌ទេ។
[៩១] មិនមែនកុសល ឈ្មោះថាមិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែកុសលចេញ ឈ្មោះថា មិនមែនកុសលធម៌ទេ ពួកធម៌ដ៏សេស វៀរលែងតែកុសល និងពួកធម៌ចេញ ឈ្មោះថា មិនមែនកុសលធម៌ផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនកុសលធម៌ឬ។ អើ។ មិនមែនអកុសល ឈ្មោះថាមិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែអកុសលចេញ ឈ្មោះថា មិនមែនអកុសលធម៌ទេ ពួកធម៌ដ៏សេស វៀរលែងតែអកុសល និងពួកធម៌ចេញ ឈ្មោះថា មិនមែនអកុសលផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនអកុសលធម៌ឬ។ អើ។ មិនមែនអព្យាកតៈ ឈ្មោះថា មិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែអព្យាកតៈចេញ ឈ្មោះថា មិនមែនអព្យាកតធម៌ទេ ពួកធម៌ដ៏សេស
ID: 637826938497516887
ទៅកាន់ទំព័រ៖