ព្រះត្រៃបិដក ភាគ ៩១
វៀរលែងតែអព្យាកតៈ និងពួកធម៌ចេញ ឈ្មោះថា មិនមែនអព្យាកតៈផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនអព្យាកតធម៌ឬ។ អើ។
[៩២] ពួកកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អកុសលធម៌ឬ។ ពួកអកុសលធម៌ ឈ្មោះថាធម៌ផង អកុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអកុសលធម៌ទេ។ ពួកកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អព្យាកតធម៌ឬ។ ពួកអព្យាកតធម៌ ឈ្មោះថាធម៌ផង អព្យាកតធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអព្យាកតធម៌ទេ។ ពួកអកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថាកុសលធម៌ឬ។ ពួកកុសលធម៌ ឈ្មោះថាធម៌ផង កុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនកុសលធម៌ទេ។ ពួកអកុសល ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អព្យាកតធម៌ឬ។ ពួកអព្យាកតធម៌ ឈ្មោះថាធម៌ផង អព្យាកតធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនអព្យាកតធម៌ទេ។ ពួកអព្យាកតៈ ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា កុសលធម៌ឬ។ ពួកកុសលធម៌ ឈ្មោះថាធម៌ផង កុសលធម៌ផង ពួកធម៌ដ៏សេស ឈ្មោះថា មិនមែនកុសលធម៌ទេ។ ពួកអព្យាកតៈ ឈ្មោះថាធម៌ឬ។ អើ។ ពួកធម៌ ឈ្មោះថា អកុសលធម៌ឬ។
ID: 637826938691579277
ទៅកាន់ទំព័រ៖