ព្រះត្រៃបិដក ភាគ ៩១
មិនមែនអព្យាកតៈ ឈ្មោះថា មិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែអព្យាកតៈចេញ ឈ្មោះថា មិនមែនអព្យាកតធម៌ទេ ពួកធម៌ដ៏សេស វៀរលែងតែអព្យាកតៈ និងពួកធម៌ចេញ ឈ្មោះថា មិនមែនអព្យាកតៈផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនកុសលធម៌ឬ។ អើ។ មិនមែនអព្យាកតៈ ឈ្មោះថាមិនមែនធម៌ឬ។ ពួកធម៌ដ៏សេស វៀរលែងតែអព្យាកតៈចេញ ឈ្មោះថា មិនមែនអព្យាកតធម៌ទេ ពួកធម៌ដ៏សេស វៀរលែងតែអព្យាកតៈ និងពួកធម៌ចេញ ឈ្មោះថា មិនមែនអព្យាកតៈផង មិនមែនធម៌ផង។ មិនមែនធម៌ ឈ្មោះថា មិនមែនអកុសលធម៌ឬ។ អើ។
ចប់ និទ្ទេសវារៈ។
ចប់ បណ្ណត្តិវារៈ។
បវត្តិវារៈ
[៩៤] ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ។ មិនមែនទេ។
[៩៥] ពួកកុសលធម៌របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងឬ។ ពួកកុសលធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកកុសល ក្នុងអរូបភព
ID: 637826939252685555
ទៅកាន់ទំព័រ៖