ព្រះត្រៃបិដក ភាគ ៩១

ចិត្ត​មិន​រលត់​ហើយ (ក៏​មាន) កាល​មិន​រលត់ (ក៏​មាន) ចិត្ត កាល​មិន​រលត់ (ក៏​មាន) មិន​រលត់​ហើយ (ក៏​មាន)។
 [១៤] ចិត្ត​របស់​បុគ្គល​ណា កាល​កើតឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង(១) ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​របស់​បុគ្គល​នោះ កាល​នឹង​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង(២) ឈ្មោះថា មានកាល​កន្លង​ហើយ ឬក៏​ចិត្ត​របស់​បុគ្គល​ណា កាល​នឹង​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​របស់​បុគ្គល​នោះ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ។ ចិត្ត​របស់​បុគ្គល​ណា កាល​មិនទាន់​កើតឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​របស់​បុគ្គល​នោះ កាល​មិនទាន់​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ឬក៏​ចិត្ត​របស់​បុគ្គល​ណា កាល​មិនទាន់​រលត់ ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ ចិត្ត​របស់​បុគ្គល​នោះ កាល​មិនទាន់​កើតឡើង ជា​ចិត្ត​កន្លង​នូវ​ខណៈ​ទាំងពួង ឈ្មោះថា មានកាល​កន្លង​ហើយ។
ធម្ម​វា​រុទ្ទេស
 [១៥] ចិត្ត​ណា រមែង​កើតឡើង មិន​រលត់ ចិត្ត​នោះ នឹង​រលត់ នឹង​មិនកើត​ឡើង ឬក៏​ចិត្ត​ណា នឹង​រលត់ នឹង​មិនកើត​ឡើង ចិត្ត​នោះ
(១) បាន​ដល់​ឧប្បាទ​ក្ខ​ណៈ។ អដ្ឋកថា។ (២) បាន​ដល់​និ​រោ​ធក្ខ​ណៈ។ អដ្ឋកថា។
ថយ | ទំព័រទី ៧ | បន្ទាប់
ID: 637826927092605072
ទៅកាន់ទំព័រ៖