ព្រះត្រៃបិដក ភាគ ៩២

ជីវិតិន្ទ្រិយ កើតឡើង ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ ឯឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [១៦៥] ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ កើតឡើង ក្នុង​រូបាវចរ​ភព​នោះ ឯឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [១៦៦] ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ កើតឡើង ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ ឯឃា​និ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [១៦៧] ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 637827104546754226
ទៅកាន់ទំព័រ៖