ព្រះត្រៃបិដក ភាគ ៩២
មនិន្ទ្រិយ កើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯឃានិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ កើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងកាមាវចរភពនោះ។
[១៦៨] ឥត្ថិន្ទ្រិយ កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត បុរិសិន្ទ្រិយ កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។បេ។
[១៦៩] បុរិសិន្ទ្រិយ កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ កើតឡើង ក្នុងរូបាវចរភព និងអរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងកាមាវចរភពនោះ។
[១៧០] បុរិសិន្ទ្រិយ កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ កើតឡើង ក្នុងរូបាវចរភពនោះ ឯបុរិសិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងកាមាវចរភពនោះ។
ID: 637827104875191580
ទៅកាន់ទំព័រ៖