ព្រះត្រៃបិដក ភាគ ៩២

 [១៧១] បុរិ​សិន្ទ្រិយ កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ កើតឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ ឧបេ​ក្ខិន្ទ្រិយ កើតឡើង ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ ឯបុរិ​សិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [១៧២] បុរិ​សិន្ទ្រិយ កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ កើតឡើង ក្នុង​រូបាវចរ​ភព និង​អរូបាវចរ​ភព​នោះ ឯបុរិ​សិន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ កើតឡើង​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង ក្នុង​កាមាវចរ​ភព​នោះ។
 [១៧៣] ជីវិតិន្ទ្រិយ កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ កើតឡើង ក្នុង​អសញ្ញ​សត្វ​នោះ ឯសោ​មនស្សិ​ន្ទ្រិយ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព​នោះ។
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 637827105137547367
ទៅកាន់ទំព័រ៖