ព្រះត្រៃបិដក ភាគ ៩២
មួយទៀត សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។
[១៧៤] ជីវិតិន្ទ្រិយ កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ កើតឡើង ក្នុងអសញ្ញសត្វនោះ ឯមនិន្ទ្រិយ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ កើតឡើងផង មនិន្ទ្រិយ កើតឡើងផង ក្នុងចតុវោការភព និងបញ្ចវោការភពនោះ។ មួយទៀត មនិន្ទ្រិយ កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។
[១៧៥] សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ។បេ។ សទ្ធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។
[១៧៦] ឧបេក្ខិន្ទ្រិយ កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ។បេ។ បញ្ញិន្ទ្រិយ មនិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ កើតឡើង ក្នុងទីនោះឬ។ អើ។
ID: 637827105548797449
ទៅកាន់ទំព័រ៖