ព្រះត្រៃបិដក ភាគ ៩២

 [១៧៧] សទ្ធិន្ទ្រិយ កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត បញ្ញិ​ន្ទ្រិយ កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [១៧៨] សទ្ធិន្ទ្រិយ កើតឡើង ក្នុង​ទីណា មនិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើង ក្នុង​ទីណា សទ្ធិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [១៧៩] បញ្ញិ​ន្ទ្រិយ កើតឡើង ក្នុង​ទីណា មនិន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [១៨០] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា សោ​តិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ អ្នកមាន​ចក្ខុ អ្នក​មិន​មាន​សោតៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ ឯសោ​តិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​សត្វ អ្នកមាន​ចក្ខុ អ្នកមាន​សោតៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង សោ​តិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សោ​តិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ សោ​តិ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​សោតៈ អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637827105817402886
ទៅកាន់ទំព័រ៖