ព្រះត្រៃបិដក ភាគ ៩២
បុរិសិន្ទ្រិយ របស់បុរស អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១៨៤] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វ អ្នកមិនមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វ អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១៨៥] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចក្ខុន្ទ្រិយ របស់សត្វ អ្នកមានចក្ខុទាំងនោះ វៀរចាកសោមនស្ស កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចក្ខុន្ទ្រិយ របស់សត្វ អ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ អើ។
ID: 637827106538207245
ទៅកាន់ទំព័រ៖