ព្រះត្រៃបិដក ភាគ ៩២

មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ សទ្ធិន្ទ្រិយ របស់​សត្វ អ្នក​ប្រកបដោយ​ហេតុ អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សទ្ធិន្ទ្រិយ របស់​សត្វ​អ្នក​ប្រកបដោយ​ហេតុ អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [១៨៨] ចក្ខុន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា បញ្ញិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ ជា​ញាណ​វិប្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ ឯបញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នកមាន​ចក្ខុ ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បញ្ញិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត បញ្ញិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ចក្ខុន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ជា​ញាណសម្បយុត្ត អ្នក​មិន​មាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ជា​ញាណសម្បយុត្ត អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ចក្ខុន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637827106990406294
ទៅកាន់ទំព័រ៖