ព្រះត្រៃបិដក ភាគ ៩២
មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយ។បេ។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយ។ មិនមែនអនញ្ញតញ្ញស្សាមីតិ មិនឈ្មោះថាអនញ្ញតញ្ញស្សាមីតិន្ទ្រិយ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយ។បេ។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយ។ មិនមែនអញ្ញៈ មិនឈ្មោះថាអញ្ញិន្ទ្រិយ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយ។បេ។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយ។ មិនមែនអញ្ញាតាវី មិនឈ្មោះថាអញ្ញាតាវិន្ទ្រិយ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយ។បេ។ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាអញ្ញិន្ទ្រិយ។
[៦] ចក្ខុ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាចក្ខុន្ទ្រិយ។ សោតៈ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាសោតិន្ទ្រិយ។ ឃានៈ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាឃានិន្ទ្រិយ។ ជិវ្ហា ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាជិវិ្ហន្ទ្រិយ។ កាយ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាកាយិន្ទ្រិយ។ មនៈ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាមនិន្ទ្រិយ។ ឥត្ថី ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាឥត្ថិន្ទ្រិយ។ បុរិសៈ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាបុរិសិន្ទ្រិយ។ ជីវិត ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាជីវិតិន្ទ្រិយ។ សុខៈ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាសុខិន្ទ្រិយ។ ទុក្ខៈ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាទុក្ខិន្ទ្រិយ។
ID: 637827083305048736
ទៅកាន់ទំព័រ៖