ព្រះត្រៃបិដក ភាគ ៩២
[១៨៩] ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វអ្នកមានចិត្ត អ្នកមិនមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯចក្ខុន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ចក្ខុន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១៩០] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់ស្ត្រី អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។ មួយទៀត ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រី អ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ។ ឯឃានិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ
ID: 637827107212750381
ទៅកាន់ទំព័រ៖