ព្រះត្រៃបិដក ភាគ ៩២

ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​សត្វ អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [១៩៣] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ អ្នកមាន​ឃានៈ​ទាំងនោះ វៀរចាក​សោមនស្ស កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង ក្នុង​ទីនោះ ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ផង ឃា​និ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [១៩៤] ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637827107685321523
ទៅកាន់ទំព័រ៖