ព្រះត្រៃបិដក ភាគ ៩២
សទ្ធិន្ទ្រិយ របស់សត្វ អ្នកប្រកបដោយហេតុ អ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់សត្វអ្នកប្រកបដោយហេតុ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[១៩៦] ឃានិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមានឃានៈ ជាញាណវិប្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានឃានៈ ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឃានិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈ ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វអ្នកមានឃានៈ ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឃានិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
ID: 637827108145334808
ទៅកាន់ទំព័រ៖