ព្រះត្រៃបិដក ភាគ ៩២
[២០០] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកសោមនស្ស កើតឡើង ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។ មួយទៀត សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[២០១] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា កើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រីទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
ID: 637827108662990594
ទៅកាន់ទំព័រ៖