ព្រះត្រៃបិដក ភាគ ៩២
[២០៣] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឥត្ថិន្ទ្រិយ របស់ស្ត្រី ជាញាណវិប្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់ស្ត្រីទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឥត្ថិន្ទ្រិយ របស់ស្ត្រី ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បញ្ញិន្ទ្រិយ របស់សត្វមិនមែនជាស្ត្រី ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯឥត្ថិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់ស្ត្រីជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង ឥត្ថិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[២០៤] ឥត្ថិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឥត្ថិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វ មិនមែនជាស្ត្រីអ្នកមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ
ID: 637827109086294472
ទៅកាន់ទំព័រ៖