ព្រះត្រៃបិដក ភាគ ៩២
សោមនស្ស ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាសោមនស្សិន្ទ្រិយ។ ទោមនស្ស ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាទោមនស្សិន្ទ្រិយ។ ឧបេក្ខា ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាឧបេក្ខិន្ទ្រិយ។ សទ្ធា ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាសទ្ធិន្ទ្រិយ។ វីរិយៈ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាវីរិយិន្ទ្រិយ។ សតិ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាសតិន្ទ្រិយ។ សមាធិ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាសមាធិន្ទ្រិយ។ បញ្ញា ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាបញ្ញិន្ទ្រិយ។ អនញ្ញតញ្ញស្សាមីតិ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាអនញ្ញតញ្ញស្សាមីតិន្ទ្រិយ។ អញ្ញៈ ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាអញ្ញិន្ទ្រិយ។ អញ្ញាតាវី ឈ្មោះថាឥន្ទ្រិយ ឥន្ទ្រិយទាំងឡាយ ឈ្មោះថាអញ្ញាតាវិន្ទ្រិយ។
[៧] មិនមែនចក្ខុ មិនឈ្មោះថាឥន្ទ្រិយ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាចក្ខុន្ទ្រិយ។ មិនមែនសោតៈ មិនឈ្មោះថាឥន្ទ្រិយ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាសោតិន្ទ្រិយ។ មិនមែនឃានៈ មិនឈ្មោះថាឥន្ទ្រិយ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាឃានិន្ទ្រិយ។ មិនមែនជិវ្ហា មិនឈ្មោះថាឥន្ទ្រិយ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាជិវិ្ហន្ទ្រិយ។ មិនមែនកាយ មិនឈ្មោះថាឥន្ទ្រិយ មិនមែនពួកឥន្ទ្រិយ មិនឈ្មោះថាកាយិន្ទ្រិយ។ មិនមែនមនៈ មិនឈ្មោះថាឥន្ទ្រិយ មិនមែនពួកឥន្ទ្រិយ
ID: 637827083493509810
ទៅកាន់ទំព័រ៖