ព្រះត្រៃបិដក ភាគ ៩២
សោមនស្សិន្ទ្រិយ របស់សត្វ មិនមែនជាបុរសទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សោមនស្សិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[២០៧] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា កើតឡើង ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វមិនមែនជាបុរសទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់បុរសទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
ID: 637827109523493352
ទៅកាន់ទំព័រ៖