ព្រះត្រៃបិដក ភាគ ៩២
[២០៨] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់បុរស អ្នកមិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯសទ្ធិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរស អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បុរិសិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សទ្ធិន្ទ្រិយ របស់សត្វមិនមែនជាបុរស អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯបុរិសិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ សទ្ធិន្ទ្រិយ របស់បុរស អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បុរិសិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។
[២០៩] បុរិសិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា បញ្ញិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ បុរិសិន្ទ្រិយ របស់បុរស ជាញាណវិប្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯបញ្ញិន្ទ្រិយ របស់បុរសទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បុរិសិន្ទ្រិយ របស់បុរស ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង បញ្ញិន្ទ្រិយ កើតឡើងផង ក្នុងទីនោះ។ មួយទៀត បញ្ញិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា
ID: 637827109736774629
ទៅកាន់ទំព័រ៖