ព្រះត្រៃបិដក ភាគ ៩២

បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ បញ្ញិ​ន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ បញ្ញិ​ន្ទ្រិយ របស់​បុរស​ជា​ញាណសម្បយុត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [២១០] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា មនិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ មនិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស អ្នកមាន​ចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង ក្នុង​ទីនោះ ឯបុរិ​សិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មនិន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ កើតឡើង​ផង បុរិ​សិន្ទ្រិយ កើតឡើង​ផង ក្នុង​ទីនោះ។
 [២១១] ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​សោមនស្ស កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​សោមនស្ស ក្នុង​បវត្តិកាល ក្នុង​ទីនោះ ឯសោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637827109999095641
ទៅកាន់ទំព័រ៖