ព្រះត្រៃបិដក ភាគ ៩២

មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​សោមនស្ស កើតឡើង​ផង សោ​មនស្សិ​ន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​សោមនស្ស ក្នុង​បវត្តិកាល ក្នុង​ទីនោះ។ មួយទៀត សោ​មនស្សិ​ន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២១២] ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រាសចាក​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ជីវិតិន្ទ្រិយ របស់​សត្វ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា កើតឡើង​ផង ឧបេ​ក្ខិន្ទ្រិយ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​ដែល​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ក្នុង​ទីនោះ។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា ជីវិតិន្ទ្រិយ របស់​សត្វ​នោះ កើតឡើង ក្នុង​ទីនោះ​ឬ។ អើ។
 [២១៣] ជីវិតិន្ទ្រិយ របស់​សត្វ​ណា កើតឡើង ក្នុង​ទីណា
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637827110230971009
ទៅកាន់ទំព័រ៖