ព្រះត្រៃបិដក ភាគ ៩២
[២១៥] ជីវិតិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ជីវិតិន្ទ្រិយ របស់សត្វ អ្នកមិនមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ក្នុងទីនោះ ឯមនិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ជីវិតិន្ទ្រិយ របស់សត្វអ្នកមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងផង មនិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ជីវិតិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ អើ។
[២១៦] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មិនមែនទេ។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សោមនស្សិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មិនមែនទេ។
[២១៧] សោមនស្សិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ សោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយសោមនស្ស ទាំងប្រាសចាកសទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ ឯសន្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ
ID: 637827110717551262
ទៅកាន់ទំព័រ៖