ព្រះត្រៃបិដក ភាគ ៩២
មនិន្ទ្រិយ របស់សត្វ អ្នកមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកសោមនស្ស កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកសោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ ឯសោមនស្សិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយសោមនស្ស កើតឡើងផង សោមនស្សិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយសោមនស្ស ក្នុងបវត្តិកាល ក្នុងទីនោះ។
[២២០] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា សទ្ធិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វ អ្នកមិនមានហេតុទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយឧបេក្ខា ទាំងប្រាសចាកសទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ ឯសន្ធិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ឧបេក្ខិន្ទ្រិយ របស់សត្វអ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង សទ្ធិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយឧបេក្ខា ទាំងប្រកបដោយសទ្ធា ក្នុងបវត្តិកាល ក្នុងទីនោះ។ មួយទៀត សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។
ID: 637827111425228863
ទៅកាន់ទំព័រ៖