ព្រះត្រៃបិដក ភាគ ៩២
បញ្ញិន្ទ្រិយ របស់សត្វ ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយញាណ ទាំងប្រាសចាកឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ បញ្ញិន្ទ្រិយ របស់សត្វ ជាញាណសម្បយុត្តទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយញាណ ទាំងប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។
[២២២] ឧបេក្ខិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា មនិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ អើ។ មួយទៀត មនិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា ឧបេក្ខិន្ទ្រិយ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ មនិន្ទ្រិយ របស់សត្វ អ្នកមានចិត្តទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា កើតឡើង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រាសចាកឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ មនិន្ទ្រិយ របស់សត្វទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា កើតឡើងផង ឧបេក្ខិន្ទ្រិយ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃចិត្តដែលប្រកបដោយឧបេក្ខា ក្នុងបវត្តិកាល ក្នុងទីនោះ។
[២២៣] សទ្ធិន្ទ្រិយ របស់សត្វណា កើតឡើង ក្នុងទីណា
ID: 637827111912742555
ទៅកាន់ទំព័រ៖