ព្រះត្រៃបិដក ភាគ ៩២

ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ អ្នក​មិន​មាន​សោតៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង សោ​តិ​ន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត សោ​តិ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ សោ​តិ​ន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​សោតៈ អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ សោ​តិ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​សោតៈ អ្នក​មិន​មាន​ចក្ខុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ចក្ខុន្ទ្រិយ មិនកើត​ឡើង​ផង។
 [២២៧] ចក្ខុន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឃា​និ​ន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ចក្ខុន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ចក្ខុ អ្នកមាន​ឃានៈ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯឃា​និ​ន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ចក្ខុន្ទ្រិយ របស់​សត្វ អ្នក​មិន​មាន​ចក្ខុ អ្នក​មិន​មាន​ឃានៈ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង ឃា​និ​ន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត ឃា​និ​ន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ចក្ខុន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ឃា​និ​ន្ទ្រិយ របស់​សត្វ​អ្នក​មិន​មាន​ឃានៈ អ្នកមាន​ចក្ខុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯចក្ខុន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637827112673388924
ទៅកាន់ទំព័រ៖