ព្រះត្រៃបិដក ភាគ ៩២
សោមនស្សិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ វៀរចាកសោមនស្ស មិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។
[២៤០] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឧបេក្ខិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ ដោយឧបេក្ខា មិនកើតឡើង ឯឧបេក្ខិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើងផង ឧបេក្ខិន្ទ្រិយ មិនកើតឡើងផង។ មួយទៀត ឧបេក្ខិន្ទ្រិយ របស់សត្វណា មិនកើតឡើង ឃានិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឧបេក្ខិន្ទ្រិយ របស់សត្វ អ្នកមានឃានៈទាំងនោះ កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើង ឯឃានិន្ទ្រិយ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងទេ ឧបេក្ខិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ វៀរចាកឧបេក្ខា មិនកើតឡើងផង ឃានិន្ទ្រិយ មិនកើតឡើងផង។
[២៤១] ឃានិន្ទ្រិយ របស់សត្វណា មិនកើតឡើង សទ្ធិន្ទ្រិយ របស់សត្វនោះ មិនកើតឡើងឬ។ ឃានិន្ទ្រិយ របស់សត្វ អ្នកមិនមានឃានៈ អ្នកប្រកបដោយហេតុទាំងនោះ កាលចាប់បដិសន្ធិ មិនកើតឡើង
ID: 637827114585403264
ទៅកាន់ទំព័រ៖