ព្រះត្រៃបិដក ភាគ ៩២

ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ​របស់​សត្វ មិនមែន​ជា​បុរស​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​បុរស​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង ឯបុរិ​សិន្ទ្រិយ របស់​បុរស​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ​របស់​សត្វ មិនមែន​ជា​បុរស​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង​ផង បុរិ​សិន្ទ្រិយ មិនកើត​ឡើង​ផង។
 [២៥៤] បុរិ​សិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង សទ្ធិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ បុរិ​សិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស អ្នក​ប្រកបដោយ​ហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង ឯសទ្ធិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បុរិ​សិន្ទ្រិយ របស់​សត្វ​មិនមែន​ជា​បុរស អ្នក​មិន​មានហេតុ​ទាំងអស់​នោះ កាល​ច្យុត កាល​ចាប់បដិសន្ធិ មិនកើត​ឡើង​ផង សទ្ធិន្ទ្រិយ មិនកើត​ឡើង​ផង។ មួយទៀត សទ្ធិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង បុរិ​សិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ សទ្ធិន្ទ្រិយ​របស់​បុរស អ្នក​មិន​មានហេតុ​ទាំងនោះ កាល​ចាប់បដិសន្ធិ មិនកើត​ឡើង
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637827116497518829
ទៅកាន់ទំព័រ៖