ព្រះត្រៃបិដក ភាគ ៩២

បញ្ញិ​ន្ទ្រិយ របស់​សត្វ អ្នក​ប្រាសចាក​ញាណ​ទាំងនោះ កាល​ចាប់បដិសន្ធិ ដោយ​ឧបេក្ខា មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ញាណ ទាំង​ប្រកបដោយ​ឧបេក្ខា ក្នុង​បវត្តិកាល ឯឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ បញ្ញិ​ន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ គឺ​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង ឧបេ​ក្ខិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ញាណ ទាំង​ប្រាសចាក​ឧបេក្ខា។
 [២៦៨] ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង មនិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ អ្នកមាន​ចិត្ត​ទាំងនោះ កាល​ចាប់បដិសន្ធិ វៀរចាក​ឧបេក្ខា មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​ឧបេក្ខា ក្នុង​បវត្តិកាល ឯមនិន្ទ្រិយ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​ទាំងអស់​នោះ គឺ​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិនកើត​ឡើង​ផង មនិន្ទ្រិយ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត។ មួយទៀត មនិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង ឧបេ​ក្ខិន្ទ្រិយ របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ អើ។
 [២៦៩] សទ្ធិន្ទ្រិយ របស់​សត្វ​ណា មិនកើត​ឡើង
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637827118785551951
ទៅកាន់ទំព័រ៖